ចាហួយខ្ទិះដូង

ក្នុងម៉ោងបំណិនជីវិតអ្នកគ្រូថ្នាក់ទី៥(ក)បានដឹកនាំសកម្មភាពសិស្សធ្វើចាហួយខ្ទិះដូងបន្ទាប់ពីការសិក្សាទ្រឹស្តី។ ក្នុងនោះសិស្សបានយកសម្ភារៈផ្សេងៗពីផ្តះមករៀងៗខ្លួនរួមមាន ឆ្នាំង ចង្ក្រាន្ត ស្ករ ដូង ជាដើម។ បន្ទាប់ពីចំណាយរយៈពេលមួយម៉ោង សិស្សបានទទួលលទ្ធផលបានយ៉ាងល្អ ព្រមទាំងយកចាហួយខ្ទិះដូងជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលាព្រមទាំងចែកគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសារ។

ការសិក្សាមេរៀន Super digital

នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ សិស្សថ្នាក់ទី៦(ក)បានសិក្សាមេរៀនថ្មីមួយគឺ Super digital ដោយប្រើប្រាស់នៅលើ google បង្រៀនដោយអ្នកគ្រូនិងលោកគ្រូដែលស្ថិតនៅក្រោមគម្រោង អនាគតបញ្ញវ័ន្តឌីជីថល ដែលមានរយៈពេលប្រាំមួយខែ ។ ក្នុងសកម្មភាពជាច្រើនសិស្សត្រូវសិក្សាដោយផ្តោតលើបច្ចេកវិទ្យា ពិសេសការចងកូត។

ការលើកកម្ពស់សុខភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារៀន

នៅថ្ងៃ អង្គារ ទី ៦ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមបានចុះស្រង់ព័ត៌មានសុខភាពតាមសាលារៀន ដោយពិនិត្យលើបន្ទប់សុខភាព កន្លែងលក់ដូរ កន្លែងលាងសម្អាតដៃ បង្គន់អនាម័យ និងទឹកស្អាត នៅសាលាបឋមសិក្សាអង្គរបាន។

ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ ដោយប្រើស្លឹករុក្ខជាតិបង្កើតជារូបភាពផ្សេងៗ

ថ្ងៃ ចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ទី៥ នៃសាលាបឋមសិក្សាអង្គរបានបានបង្រៀនមុខវីជ្ជវិទ្យាសាស្ត្រ ដោយយកស្លឹកឈើមកបង្កើតជារូបភាពផ្សេងៗមានដូចជា សត្វស្រមោច ក្តាម ចាប និងទេសភាពផ្សេងៗ។