Comments
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូជប៉ុនបានធ្វើដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គរបាន ដោយដឹកនាំដោយមន្ត្រីក្រសួងអប់រំ និងមន្ត្រីកម្មវិធី ក្នុងគម្រោង AI Learning ព្រមទាំងធ្វើបទបង្ហាញពីគម្រោងខាងលើ ។ ក្នុងនោះដែរ គណៈប្រតិភូ បានពិនិត្យតាមថ្នាក់ កន្លែងទទួលទានអាហារ...
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានក្រុមគ្រូពេទ្យបង្អែកកងមាសចំនួន២រូប បានចុះមកលាបថ្នាំការពារធ្មេញកុំឱ្យពុក ដល់សិស្សានុសិស្សមត្តេយ្យអង្គរបាន ព្រមទាំងចែកថ្នាំដុសធ្មេញ និងច្រាស។ បន្ទាប់មកអ្នកគ្រូពេទ្យបានបង្ហាញពីរបៀបដុសធ្មេញដែលត្រឹមត្រូវ បង្ហាញពីចំណីអាហារដែលបង្ករឱ្យពុក ឬខូចធ្មេញ និងអាហារដែលជំនួយដល់សុខភាពរាងកាយ និងមាត់ធ្មេញ។ ចំពោះការចុះផ្ដល់សេវានេះប្រព្រឹត្តទៅចំនួន៣លើក គឺលើកទី១នៅថ្ងៃទី២៩...
ការរចនាដ៏ស្រស់ស្អាតលក្ខណៈពិសេសដែលមានអនុភាពនិងសេរីភាពក្នុងការកសាងអ្វីដែលអ្នកចង់បាន។ ប្លក, រូបភាពគឺឥតគិតថ្លៃនិងមានតម្លៃខ្ពស់ក្នុងពេលតែមួយ។ Videos
ការរចនាដ៏ស្រស់ស្អាតលក្ខណៈពិសេសដែលមានអនុភាពនិងសេរីភាពក្នុងការកសាងអ្វីដែលអ្នកចង់បាន។ ប្លក, រូបភាពគឺឥតគិតថ្លៃនិងមានតម្លៃខ្ពស់ក្នុងពេលតែមួយ។
ការរចនាដ៏ស្រស់ស្អាតលក្ខណៈពិសេសដែលមានអនុភាពនិងសេរីភាពក្នុងការកសាងអ្វីដែលអ្នកចង់បាន។ ប្លក, រូបភាពគឺឥតគិតថ្លៃនិងមានតម្លៃខ្ពស់ក្នុងពេលតែមួយ។
ពិធីចែកសៀវភៅដល់សាលារៀនទាំង៥និងមន្រ្តីឃុំអង្គរបាន ក្រោមអធិបតីភាពឯ.ឧបណ្ឌិត ជួន ជីវិន រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯ.ឧបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា ជួយឧបត្ថម្ភសាលារៀន២លានរៀលសម្រាប់ធ្វើតុឱ្យសិស្សទទួលទានអាហារ។ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯ.ឧថ្នាក់ដឹកនាំដែលតែងតែជួយដល់សាលារៀនយើងខ្ញុំ។ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះសូមទេវតាជួយបីបាច់រក្សានិងជួបពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ🙏❤️️
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ សាលាបឋមសិក្សាអង្គរបាន បានរៀបចំពិធីប្រកួតអំណានវគ្គផ្តាច់ព័ត្រពីកម្រិតថ្នាក់ទី១ដល់ថ្នាក់ទី៦ ដោយមានការអញ្ជើញចូលរួមពីលោក ណុប ណេចតា ជំទប់ទី១ នៃរដ្ឋបាលឃុំអង្គរបាន តំណាងពីលោកមេឃុំ ។ ក្នុងនោះដែរមានការចូលរួមពី អាណាព្យាបាលសិស្សជាង...
សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦នៃសាលាបឋមសិក្សាអង្គរបាន បានហាត់រៀនសិល្បៈទាំងក្រៅម៉ោង និងក្នុងម៉ោងសិក្សា ដើម្បីត្រៀមប្រារព្ធពិធីទិវាអំណានជាតិ ១១ មីនា ឆ្នាំ២០២៤។ ក្នុងនោះអ្នកគ្រូ ច័ន្ទ ដាឡែន បានជ្រើសយករបាំគោះត្រឡោក និងរបាំជូនពរមកបង្ហាត់ ដើម្បីត្រៀមក្នុងពិធីខាងលើ។ ក្នុងនោះដែរអ្នកគ្រូបានខិតខំបង្ហាត់សិស្សចំនួន១៥នាក់...
នៅសាលាបឋមសិក្សាអង្គរបាន ក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំយុវជន និងកីឡា បានផ្តល់រង្វាន់ដល់សិស្សពូកែឆ្នាំសិក្សាចាស់ ២០២២-២០២៣ ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ដោយមានកាតាប ប្រអប់ខ្មៅដៃ និងវត្ថុសិក្សាជាច្រើនទៀត។ ក្រោមវត្តមាន លោកសេក ជឿន...
ក្នុងម៉ោងបំណិនជីវិតអ្នកគ្រូថ្នាក់ទី៥(ក)បានដឹកនាំសកម្មភាពសិស្សធ្វើចាហួយខ្ទិះដូងបន្ទាប់ពីការសិក្សាទ្រឹស្តី។ ក្នុងនោះសិស្សបានយកសម្ភារៈផ្សេងៗពីផ្តះមករៀងៗខ្លួនរួមមាន ឆ្នាំង ចង្ក្រាន្ត ស្ករ ដូង ជាដើម។ បន្ទាប់ពីចំណាយរយៈពេលមួយម៉ោង សិស្សបានទទួលលទ្ធផលបានយ៉ាងល្អ ព្រមទាំងយកចាហួយខ្ទិះដូងជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលាព្រមទាំងចែកគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសារ។
Comments
នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សរបស់សាលាបឋមសិក្សាអង្គរបាន បានចូលអានសៀវភៅរឿងនិទាន និងស្រាវជ្រាវតាមរយៈការអាន និងមើលទូរទស្សន៍។ Comments
នៅថ្ងៃ អង្គារ ទី ៦ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមបានចុះស្រង់ព័ត៌មានសុខភាពតាមសាលារៀន ដោយពិនិត្យលើបន្ទប់សុខភាព កន្លែងលក់ដូរ កន្លែងលាងសម្អាតដៃ បង្គន់អនាម័យ និងទឹកស្អាត នៅសាលាបឋមសិក្សាអង្គរបាន។ Comments
នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអង្គរបាន មានការប្រកួតសិស្សអំណានល្បី ដោយមានគណៈកម្មការវាយតម្លៃចំនួន៣រូប រួមមាន លោកគ្រូ ហេង សុខហ៊ាង អ្នកគ្រូ រិន ចាន់ធី និងអ្នកគ្រូ អ៊ឹម ស៊ីណេត។ Comments
នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអង្គរបាន មានការប្រកួតសិស្សអំណានល្បី ដោយមានគណៈកម្មការវាយតម្លៃចំនួន៣រូប រួមមាន លោកគ្រូ ហេង សុខហ៊ាង អ្នកគ្រូ រិន ចាន់ធី និងអ្នកគ្រូ អ៊ឹម ស៊ីណេត។ Comments
នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាអង្គរបាន បានកែច្នៃស្លឹកឈើជារូបសត្វផ្សេងៗក្នុងមេរៀនវិទ្យាសាស្ត្រអនុវត្តន៍។ សិស្សានុសិស្សមានទឹកមុខសប្បាយរីករាយក្នុងការសិក្សារៀនសូត្រ ដោយម្នាក់ៗខិតខំច្នៃប្រឌិតស្លឹកឈើឱ្យចេញជារូបផ្សេងៗគ្នា។ Comments
នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សថ្នាក់ទី៦បានផលិតកន្ទេលក្រដាសក្នុងម៉ោងបណ្ណាល័យយ៉ាងស្រស់ស្អាត។ Comments
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានក្រុមគ្រូពេទ្យបង្អែកកងមាសចំនួន២រូប បានចុះមកលាបថ្នាំការពារធ្មេញកុំឱ្យពុក ដល់សិស្សានុសិស្សមត្តេយ្យអង្គរបាន ព្រមទាំងចែកថ្នាំដុសធ្មេញ និងច្រាស។ បន្ទាប់មកអ្នកគ្រូពេទ្យបានបង្ហាញពីរបៀបដុសធ្មេញដែលត្រឹមត្រូវ បង្ហាញពីចំណីអាហារដែលបង្ករឱ្យពុក ឬខូចធ្មេញ និងអាហារដែលជំនួយដល់សុខភាពរាងកាយ និងមាត់ធ្មេញ។ ចំពោះការចុះផ្ដល់សេវានេះប្រព្រឹត្តទៅចំនួន៣លើក គឺលើកទី១នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លើកទី២នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លើកទី៣ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្រុកកងមាសមានមត្តេយ្យសុរបចំនួន៣ គឺ សាលាមត្តេយ្យអង្គរបាន សាលាមត្តេយ្យធនធានស្រុក និងសាលាមត្តេយ្យពោធិសាលា។ Comments
អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ លើកទី៧៤ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ លើកទី៧៤ និងមានវត្តមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីជាបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ទិវាកុមារអន្តរជាតិ ១ មិថុនា នាពេលនេះបានបង្កើនទំនាក់ទំនង និងសាមគ្គីភាពរវាងមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ Read More …
នៅថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងសាលារៀន បានបើកការប្រជុំមួយដើម្បីស្ទាបស្ទង់មតិ………….. Comments