ការប្រកួតអំណានលើកទី៩នៅសាលាបឋមអង្គរបាន

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ សាលាបឋមសិក្សាអង្គរបាន បានរៀបចំពិធីប្រកួតអំណានវគ្គផ្តាច់ព័ត្រពីកម្រិតថ្នាក់ទី១ដល់ថ្នាក់ទី៦ ដោយមានការអញ្ជើញចូលរួមពីលោក ណុប ណេចតា ជំទប់ទី១ នៃរដ្ឋបាលឃុំអង្គរបាន តំណាងពីលោកមេឃុំ ។ ក្នុងនោះដែរមានការចូលរួមពី អាណាព្យាបាលសិស្សជាង ៣០០នាក់ផងដែរ ។ អំឡុងបើកកម្មវិធីមានការរាំរបាំជូនពរ និងរបាំគោះត្រឡោកអបអរសាទរផងដែរ។ តាមរយៈការដំណើរការកម្មវិធីលោក សេក ជឿន នាយកសាលាបឋមសិក្សាថ្លែងរបាយការណ៍អំពីសាលា ព្រមទាំងបង្ហាញពីសារៈរបស់សាលារៀនជំនាន់ថ្មី ។ ការដំណើរការប្រកួតបានចាប់ផ្តើមដោយមានការវាយតម្លៃពីគណៈកម្មការទាំងប្រាំមួយ រួមមាន គណៈកម្មការអានខុស លើស ស្ទួន រំលង ល្បឿន និងសញ្ញាសម្ព័ន្ធ។ ជាលទ្ធផលបានបង្ហាញ ថ្នាក់ទី១ បានទៅលើកុមារា ពិទូ ប្រុសមាស ថ្នាក់ទី២ កុមារី ឈាង វឌ្ឍនា ថ្នាក់ទី៣ កុមារី វ៉ាន់ធឿនសេរីលាភ និងប្រចាំកម្រិតថ្នាក់ទី៤ ៥ ៦ បានទៅលើ កុមារី សំរ៉ុង សូអ៊ីត្រា ថ្នាក់ទី៥ បានលេខ៣ កុមារា ស្រ៊ី លីហួរ ថ្នាក់ទី៦ ចំណាត់ថ្នាក់លេខ ២ និងកុមារី លីដាលីស ថ្នាក់ទី៦ ចំណាត់ថ្នាក់លេខ១ ។ ចុងបញ្ចប់លោក ណុប ណេចតា ជំទប់ទី១ នៃរដ្ឋបាលឃុំអង្គរបាន បានផ្តាំជាមតិដល់សិស្សានុសិស្សឱ្យខិតខំអានអំណានឱ្យបានជាប្រចាំព្រោះវាជាប្រយោជន៍សម្រាប់ការ អភិវឌ្ឍខ្លួន ។

Comments