ពិធីចែកសៀវភៅដល់សាលារៀនទាំង៥និងមន្រ្តីឃុំអង្គរបាន

ពិធីចែកសៀវភៅដល់សាលារៀនទាំង៥និងមន្រ្តីឃុំអង្គរបាន ក្រោមអធិបតីភាពឯ.ឧបណ្ឌិត ជួន ជីវិន រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯ.ឧបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា ជួយឧបត្ថម្ភសាលារៀន២លានរៀលសម្រាប់ធ្វើតុឱ្យសិស្សទទួលទានអាហារ។ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯ.ឧថ្នាក់ដឹកនាំដែលតែងតែជួយដល់សាលារៀនយើងខ្ញុំ។ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះសូមទេវតាជួយបីបាច់រក្សានិងជួបពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ🙏❤️️

ការប្រកួតអំណានលើកទី៩នៅសាលាបឋមអង្គរបាន

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ សាលាបឋមសិក្សាអង្គរបាន បានរៀបចំពិធីប្រកួតអំណានវគ្គផ្តាច់ព័ត្រពីកម្រិតថ្នាក់ទី១ដល់ថ្នាក់ទី៦ ដោយមានការអញ្ជើញចូលរួមពីលោក ណុប ណេចតា ជំទប់ទី១ នៃរដ្ឋបាលឃុំអង្គរបាន តំណាងពីលោកមេឃុំ ។ ក្នុងនោះដែរមានការចូលរួមពី អាណាព្យាបាលសិស្សជាង ៣០០នាក់ផងដែរ ។ អំឡុងបើកកម្មវិធីមានការរាំរបាំជូនពរ និងរបាំគោះត្រឡោកអបអរសាទរផងដែរ។ តាមរយៈការដំណើរការកម្មវិធីលោក សេក ជឿន នាយកសាលាបឋមសិក្សាថ្លែងរបាយការណ៍អំពីសាលា ព្រមទាំងបង្ហាញពីសារៈរបស់សាលារៀនជំនាន់ថ្មី ។ ការដំណើរការប្រកួតបានចាប់ផ្តើមដោយមានការវាយតម្លៃពីគណៈកម្មការទាំងប្រាំមួយ រួមមាន គណៈកម្មការអានខុស លើស ស្ទួន រំលង ល្បឿន និងសញ្ញាសម្ព័ន្ធ។ ជាលទ្ធផលបានបង្ហាញ ថ្នាក់ទី១ បានទៅលើកុមារា ពិទូ ប្រុសមាស ថ្នាក់ទី២ កុមារី Read More …

ការហាត់សិល្បៈរបស់សិស្សថ្នាក់ទី៥ និងទី៦

សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦នៃសាលាបឋមសិក្សាអង្គរបាន បានហាត់រៀនសិល្បៈទាំងក្រៅម៉ោង និងក្នុងម៉ោងសិក្សា ដើម្បីត្រៀមប្រារព្ធពិធីទិវាអំណានជាតិ ១១ មីនា ឆ្នាំ២០២៤។ ក្នុងនោះអ្នកគ្រូ ច័ន្ទ ដាឡែន បានជ្រើសយករបាំគោះត្រឡោក និងរបាំជូនពរមកបង្ហាត់ ដើម្បីត្រៀមក្នុងពិធីខាងលើ។  ក្នុងនោះដែរអ្នកគ្រូបានខិតខំបង្ហាត់សិស្សចំនួន១៥នាក់ ដែលជាសិស្សពូកែ និងជាសិស្សមកពីក្លិបសិល្បៈផងដែរ ។ តាមរយៈការហ្វឹកហាត់នេះបានសង្កេតឃើញថា សិស្សដែលបានហាត់របាំខាងលើ មានភាពក្លាហាន ទន់ភ្លន់ សមសួន ប្រកបដោយទឹកមុខសប្បាយរីករាយ ។ ប្អូនៗសិស្សានុសិស្ស បានប្តេជ្ញាថាពួកគេនិងខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញដល់គណៈធិបតី លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។

ការចែករង្វាន់សិស្សពូកែ ផ្តល់ដោយក្រសួងអប់រំ

នៅសាលាបឋមសិក្សាអង្គរបាន ក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំយុវជន និងកីឡា បានផ្តល់រង្វាន់ដល់សិស្សពូកែឆ្នាំសិក្សាចាស់ ២០២២-២០២៣ ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ដោយមានកាតាប ប្រអប់ខ្មៅដៃ និងវត្ថុសិក្សាជាច្រើនទៀត។ ក្រោមវត្តមាន លោកសេក ជឿន នាយកសាលា នាយករង និងលោកគ្រូអ្នកគ្រូ ដល់សិស្សទទួលបានចំណាត់ថ្នាក់។

ចាហួយខ្ទិះដូង

ក្នុងម៉ោងបំណិនជីវិតអ្នកគ្រូថ្នាក់ទី៥(ក)បានដឹកនាំសកម្មភាពសិស្សធ្វើចាហួយខ្ទិះដូងបន្ទាប់ពីការសិក្សាទ្រឹស្តី។ ក្នុងនោះសិស្សបានយកសម្ភារៈផ្សេងៗពីផ្តះមករៀងៗខ្លួនរួមមាន ឆ្នាំង ចង្ក្រាន្ត ស្ករ ដូង ជាដើម។ បន្ទាប់ពីចំណាយរយៈពេលមួយម៉ោង សិស្សបានទទួលលទ្ធផលបានយ៉ាងល្អ ព្រមទាំងយកចាហួយខ្ទិះដូងជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលាព្រមទាំងចែកគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសារ។

សកម្មភាពសិស្សរៀនក្នុងបណ្ណាល័យ

នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សរបស់សាលាបឋមសិក្សាអង្គរបាន បានចូលអានសៀវភៅរឿងនិទាន និងស្រាវជ្រាវតាមរយៈការអាន និងមើលទូរទស្សន៍។  

ការលើកកម្ពស់សុខភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារៀន

នៅថ្ងៃ អង្គារ ទី ៦ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមបានចុះស្រង់ព័ត៌មានសុខភាពតាមសាលារៀន ដោយពិនិត្យលើបន្ទប់សុខភាព កន្លែងលក់ដូរ កន្លែងលាងសម្អាតដៃ បង្គន់អនាម័យ និងទឹកស្អាត នៅសាលាបឋមសិក្សាអង្គរបាន។

ការប្រកួតជម្រុះអំណានល្បីថ្ងៃទី២ នៅសាលាបឋមសិក្សាអង្គរបាន

នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអង្គរបាន មានការប្រកួតសិស្សអំណានល្បី ដោយមានគណៈកម្មការវាយតម្លៃចំនួន៣រូប រួមមាន លោកគ្រូ ហេង សុខហ៊ាង អ្នកគ្រូ រិន ចាន់ធី និងអ្នកគ្រូ អ៊ឹម ស៊ីណេត។

សកម្មភាពការប្រកួតជម្រុះអំណានល្បីថ្ងៃទី១ នៅសាលាបឋមសិក្សាអង្គរបាន

នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអង្គរបាន មានការប្រកួតសិស្សអំណានល្បី ដោយមានគណៈកម្មការវាយតម្លៃចំនួន៣រូប រួមមាន លោកគ្រូ ហេង សុខហ៊ាង អ្នកគ្រូ រិន ចាន់ធី និងអ្នកគ្រូ អ៊ឹម ស៊ីណេត។