សកម្មភាពសិស្សរៀនក្នុងបណ្ណាល័យ

នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សរបស់សាលាបឋមសិក្សាអង្គរបាន បានចូលអានសៀវភៅរឿងនិទាន និងស្រាវជ្រាវតាមរយៈការអាន និងមើលទូរទស្សន៍។  

ការប្រកួតជម្រុះអំណានល្បីថ្ងៃទី២ នៅសាលាបឋមសិក្សាអង្គរបាន

នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអង្គរបាន មានការប្រកួតសិស្សអំណានល្បី ដោយមានគណៈកម្មការវាយតម្លៃចំនួន៣រូប រួមមាន លោកគ្រូ ហេង សុខហ៊ាង អ្នកគ្រូ រិន ចាន់ធី និងអ្នកគ្រូ អ៊ឹម ស៊ីណេត។

សកម្មភាពការប្រកួតជម្រុះអំណានល្បីថ្ងៃទី១ នៅសាលាបឋមសិក្សាអង្គរបាន

នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអង្គរបាន មានការប្រកួតសិស្សអំណានល្បី ដោយមានគណៈកម្មការវាយតម្លៃចំនួន៣រូប រួមមាន លោកគ្រូ ហេង សុខហ៊ាង អ្នកគ្រូ រិន ចាន់ធី និងអ្នកគ្រូ អ៊ឹម ស៊ីណេត។  

ការកែច្នៃស្លឹកឈើធ្វើជារូបសត្វផ្សេងៗ

នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សថ្នាក់ទី៥  នៃសាលាបឋមសិក្សាអង្គរបាន បានកែច្នៃស្លឹកឈើជារូបសត្វផ្សេងៗក្នុងមេរៀនវិទ្យាសាស្ត្រអនុវត្តន៍។ សិស្សានុសិស្សមានទឹកមុខសប្បាយរីករាយក្នុងការសិក្សារៀនសូត្រ ដោយម្នាក់ៗខិតខំច្នៃប្រឌិតស្លឹកឈើឱ្យចេញជារូបផ្សេងៗគ្នា។

ក្រុមគ្រូពេទ្យបង្អែកកងមាសចុះណែនាំកុមារអំពីសុខភាពមាត់ធ្មេញ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មានក្រុមគ្រូពេទ្យបង្អែកកងមាសចំនួន២រូប បានចុះមកលាបថ្នាំការពារធ្មេញកុំឱ្យពុក ដល់សិស្សានុសិស្សមត្តេយ្យអង្គរបាន  ព្រមទាំងចែកថ្នាំដុសធ្មេញ និងច្រាស។ បន្ទាប់មកអ្នកគ្រូពេទ្យបានបង្ហាញពីរបៀបដុសធ្មេញដែលត្រឹមត្រូវ  បង្ហាញពីចំណីអាហារដែលបង្ករឱ្យពុក ឬខូចធ្មេញ និងអាហារដែលជំនួយដល់សុខភាពរាងកាយ និងមាត់ធ្មេញ។ ចំពោះការចុះផ្ដល់សេវានេះប្រព្រឹត្តទៅចំនួន៣លើក គឺលើកទី១នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លើកទី២នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លើកទី៣ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្រុកកងមាសមានមត្តេយ្យសុរបចំនួន៣ គឺ សាលាមត្តេយ្យអង្គរបាន សាលាមត្តេយ្យធនធានស្រុក និងសាលាមត្តេយ្យពោធិសាលា។  

កម្មវិធីទិវាកុមារអន្តជាតិ ១មិថុនា ឆ្នាំ២០២៣ លើកទី៧៤

អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ លើកទី៧៤ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ លើកទី៧៤ និងមានវត្តមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីជាបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប  នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ទិវាកុមារអន្តរជាតិ ១ មិថុនា នាពេលនេះបានបង្កើនទំនាក់ទំនង និងសាមគ្គីភាពរវាងមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ Read More …

សកម្មភាពរៀនក្នុងបណ្ណាល័យ

ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សា អង្គរបានជំនាន់ថ្មី បានប្ដូរបរិយាកាសមកសិក្សា នៅក្នុងបណ្ណាល័យ។